កំពុងប្រឈមមុខនឹងការបណ្ដេញចេញឬ? សូមរកជំនួយ!
Authored By:
Northwest Justice Project
- Read this in:
- Amharic / አማርኛ
- Arabic / العربية
- English
- Spanish / Español
- Hindi / हिन्दी
- Korean / 한국어
- Marshallese / Kajin M̧ajeļ
- Mandarin Chinese / 官話
- Punjabi / ਪੰਜਾਬੀ
- Russian / Pусский
- Samoan / Gagana Samoa
- Somali / Soomaali
- Tagalog / Pilipino
- Ukrainian / Українська
- Vietnamese / Tiếng Việt
- Chinese / 中文
ស្វែងយល់អំពីការពន្យារពេលបណ្ដេញចេញដោយរដ្ឋនិងសហព័ន្ធ និងអ្វីៗដែលត្រូវធ្វើប្រសិនបើម្ចាស់ផ្ទះ របស់អ្នកព្យាយាមបណ្ដេញអ្នកចេញឲ្យខាងតែបាន។ Facing Eviction? Get Help! (Khmer)
- Contenido
ព័ត៌មាន
[Update! The pause on some evictions has been extended through March 31, 2021. We do not have the details yet. We should know more soon.]
ការពន្យារពេលបណ្ដេញចេញបញ្ឈប់ជាបណ្ដោះអាសន្ននូវការបណ្ដេញចេញរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ភាគច្រើន ប៉ុន្តែមិនមែនទាំងអស់នោះទេ។
គេមិនអាចបណ្ដេញអ្នកចេញដោយសារការមិនបានបង់ថ្លៃឈ្នួលបណ្ដាលមកពីហេតុផលដែលទាក់ទងនឹង COVID-19 បានទេរហូតដល់ពេលនោះ យោងតាមបទបញ្ជារបស់រដ្ឋ និងសហព័ន្ធស្ដីពីការបណ្ដេញចេញ។
គេនៅតែអាចបណ្ដេញអ្នកចេញបាន ប្រសិនបើអ្នកបង្កហានិភ័យជាដុំកំភួនភ្លាមៗដល់សុខភាព សុវត្ថិភាព និងទ្រព្យសម្បត្តិ។
ម្ចាស់ផ្ទះរបស់អ្នកក៏អាចព្យាយាមបណ្ដេញអ្នកចេញបានដែរ ពីព្រោះពួកគេចង់លក់ ឬប្ដូរទៅជាអគារជួល។ ការពន្យារពេលដោយសហព័ន្ធទំនងជាការពារអ្នកពីបញ្ហានេះបាន។
- ការពន្យារពេលបណ្ដេញចេញមិនមានន័យថាអ្នកមិនជំពាក់ថ្លៃឈ្នួលនោះទេ!
- ប្រសិនបើអ្នកមិនបង់ថ្លៃឈ្នួលទេ អ្នកអាចជំពាក់កាន់តែច្រើននៅពេលក្រោយ!
- គេអាចបណ្ដេញអ្នកចេញបាននៅក្រោយថ្ងៃទី 31 ខែធ្នូ ប្រសិនបើអ្នកមិនបង់ថ្លៃឈ្នួលឥឡូវនេះ!
សូមអាន កូរ៉ូណាវីរុស (COVID-19)៖ មានមូលហេតុតែពីរបីប៉ុណ្ណោះដែលម្ចាស់ផ្ទះរបស់អ្នក អាចបណ្ដេញអ្នកចេញឥឡូវនេះបាន សម្រាប់ព័ត៌មានបន្ថែម។
ប្រសិនបើម្ចាស់ផ្ទះរបស់អ្នកព្យាយាមបណ្តេញអ្នកចេញ សូមព្យាយាម រកជំនួយផ្នែកច្បាប់ជាបន្ទាន់។ ជ្រើសរើសខោនធីរបស់អ្នកនៅខាងក្រោមនេះ។
ប្រសិនបើអ្នកមិនអាចបង់ថ្លៃឈ្នួលរបស់អ្នកទាំងអស់បានទេ ម្ចាស់ផ្ទះរបស់អ្នកគួរតែផ្តល់នូវផែនការទូទាត់សងប្រាក់ដោយសមរម្យ។ ទទួលយកផែនការណាមួយជាមួយម្ចាស់ផ្ទះរបស់អ្នកជាលាយលក្ខណ៍អក្សរ។ សូមមើល កូរ៉ូណាវីរុស (COVID-19)៖ តើខ្ញុំគួរតែចូលរួមក្នុងផែនការសងប្រាក់ជាមួយម្ចាស់ផ្ទះ របស់ខ្ញុំដែរទេ?
ធនធានច្រើនទៀត
រកមិនឃើញអ្វីដែលអ្នកត្រូវការឬ? សូមមើល ផ្នែកប្រធានបទអំពីការបណ្ដេញចេញ សម្រាប់ព័ត៌មានទាំងអស់របស់យើងអំពីការបណ្ដេញចេញនៅក្នុងរដ្ឋវ៉ាស៊ីនតោន។