កំពុងប្រឈមមុខនឹងការបណ្ដេញចេញឬ? សូមរកជំនួយ!
ស្វែងយល់អំពីជំនួយថ្លៃឈ្នួល និងជំនួយផ្សេងៗសម្រាប់អ្នកជួលនៅក្នុងរដ្ឋវ៉ាស៊ីនតោន។ Facing Eviction? Get Help! (Khmer) #6311KH
ស្វែងរកកម្មវិធីជំនួយថ្លៃឈ្នួល និងជំនួយផ្សេងៗដែលនៅក្បែរអ្នក។
អ្នកនៅតែអាចស្នើសុំជំនួយថ្លៃជួលបាន!
ប្រសិនបើអ្នកជំពាក់ថ្លៃជួល ហើយមានប្រាក់ចំណូលទាប នោះអាចរកជំនួយថ្លៃជួលបាន។ ជ្រើសរើសខោនធីរបស់អ្នកខាងក្រោមនេះ ដើម្បីស្វែងរកអង្គការដែលផ្ដល់ជំនួយថ្លៃជួល និងជំនួយផ្សេងទៀតនៅក្នុងខោនធីរបស់អ្នក។ *ចំណាំ៖ គម្រោងយុត្តិធម៌ពាយ័ព្យមិនផ្ដល់ជំនួយថ្លៃជួលទេ ប៉ុន្តែអង្គការក្នុងបញ្ជីនេះជាអ្នកផ្ដល់។
ជំនួយថ្លៃជួលគឺដើម្បីជួយមនុស្សគ្រប់គ្នា មិនថាអ្នកមានភាពជាពលរដ្ឋ ឬឋានៈអន្តោប្រវេសន៍បែបណានោះទេ។ ការស្នើសុំជំនួយថ្លៃជួល នឹងមិនធ្វើឱ្យប៉ះពាល់ដល់ពាក្យសុំអន្តោប្រវេសន៍ដែលអ្នកដាក់ឡើយ។
ជ្រើសរើសខោនធីរបស់អ្នក៖
[COUNTY DROPDOWN LIST HERE]
ព័ត៌មានថ្មីបំផុត
ការការពារដោយរដ្ឋ និងសហព័ន្ធអំពីការបណ្ដេញចេញបានចប់។ ការពន្យារពេលការបណ្ដេញចេញរបស់សហព័ន្ធ (មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺ ឬ CDC) លែងប្រើបានសម្រាប់អ្នកជួលធ្វើជាការការពារប្រឆាំងនឹងការបណ្ដេញចេញទៀតហើយ។ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា CDC មិនមានសិទ្ធិអំណាចក្នុងការចេញការពន្យារពេលការបណ្ដេញចេញ (ផ្អាកការបណ្ដេញចេញ) នៅទូទាំងប្រទេសនោះទេ។ កុំបំពេញសេចក្ដីប្រកាសរបស់ CDC។
ការការពារដោយរដ្ឋអំពីការបណ្ដេញចេញលែងប្រើបានទៀតហើយ។
ការពន្យារពេលការបណ្ដេញចេញរបស់រដ្ឋវ៉ាស៊ីនតោនបានចប់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021។ បន្ទាប់ពីនេះ អភិបាលបានចេញច្បាប់ (ការប្រកាស) បណ្ដោះអាសន្នដែលហៅថា “ស្ពាន”។ ការប្រកាសដែលហៅថា “ស្ពាន” នេះបានផ្ដល់ ការការពារការបណ្ដេញចេញនៅទូទាំងរដ្ឋមួយចំនួន។ ប៉ុន្តែការការពារទាំងនេះបានចប់ នៅថ្ងៃទី 31 ខែតុលា ឆ្នាំ 2021។
ប្រសិនបើអ្នកជំពាក់ថ្លៃជួល ម្ចាស់ផ្ទះរបស់អ្នកនៅតែត្រូវផ្ដល់ឱ្យអ្នកនូវផែនការបង់សងសមហេតុផលមួយ។ ហើយពួកគេត្រូវតែផ្ដល់ឱ្យអ្នកនូវឱកាសសម្រាប់ការសម្រុះសម្រួលតាមរយៈកម្មវិធីសាកល្បងដោះស្រាយការបណ្ដេញចេញ (ERPP)។ ប្រសិនបើអ្នកប្រឈមមុខនឹងការបណ្ដេញចេញ សូមទូរសព្ទទៅលេខ 1-855-657-8387។ / ដាក់ពាក្យតាមអ៊ីនធឺណិតដោយប្រើ CLEAR*តាមអ៊ីនធឺណិត
ដើម្បីសិក្សាបន្ថែមអំពីផែនការបង់សង សូមមើលផែនការគំរូ និងស្វែងយល់ថា តើមានការការពារបន្ថែមនៅក្នុងតំបន់ដែលអ្នករស់នៅឬទេ សូមមើល កូរ៉ូណាវីរុស (COVID-19)៖ តើម្ចាស់ផ្ទះអាចបណ្ដេញខ្ញុំចេញឥឡូវនេះបានទេ?
ថ្លៃបង់យឺតមិនត្រូវបានអនុញ្ញាតឡើយរហូតដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2022។
ម្ចាស់ផ្ទះមិនត្រូវបានអនុញ្ញាតឱ្យគិតថ្លៃបង់យឺតពីអ្នកជួលដែលជំពាក់ថ្លៃជួលក្នុងចន្លោះពេលចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2020 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ឡើយ។