We're continuing to add content and translations every day over the next few weeks.

លិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍

Northwest Justice Project

Reviewed for legal accuracy on

Read this in: English, Español, العربية, 简体中文, 中文, Filipino, 한국어, Kajin M̧ajeļ, Русский, Tiếng Việt

ទម្រង់បែបបទនៃលិខិតផ្ទេរសិទ្ធិអនុញ្ញាតឱ្យអ្នកជ្រើសរើសមិត្តភ័ក្តិ ឬសាច់​ញា​តិដែលអាចទុកចិត្តបាន ដើម្បីជួយអ្នកក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង/​ឬ​ការថែទាំសុខភាពរបស់អ្នក។ (ទម្រង់បែបបទ និងសេចក្តីណែនាំ)

Forms

Title
Download
Fill out online
NJP Planning 501 KM

លិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍សម្រាប់ការថែទាំសុខភាព

Fill out online

Not available

Fill out online

Not available

Fast facts

ទម្រង់បែបបទនៃលិខិតផ្ទេរសិទ្ធិអនុញ្ញាតឱ្យអ្នកជ្រើសរើសមិត្តភ័ក្តិ ឬសាច់​ញា​តិដែលអាចទុកចិត្តបាន ដើម្បីជួយអ្នកក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង/​ឬ​ការថែទាំសុខភាពរបស់អ្នក។ បន្ទាប់ពីអ្នកចុះហត្ថលេខារួច ជនដែលអ្នកជ្រើសរើសនឹងយក​លិខិតផ្ទេរ​សិទ្ធិ​ទៅ​ឱ្យអ្នកផ្តល់សេវាវេជ្ជសាស្រ្ត ធនាគារ សាលារៀន និងកន្លែងផ្សេងទៀត​របស់​អ្នកដើម្បីធ្វើការសម្រេចចិត្ត និងចុះហត្ថលេខាលើកិច្ចសន្យាហាក់​បីដូចពួក​គេ​គឺជាអ្នក។  

មិត្តភ័ក្តិ ឬសាច់ញាតិដែលទុកចិត្តបានដែលអ្នកជ្រើស​រើសឲ្យជួយអ្នកក្នុង​ការ​ស​ម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង/ឬការថែទាំសុខភាពរបស់អ្នកត្រូវបានគេហៅថា "ភ្នាក់ងារ" របស់អ្នក។

លិខិតផ្ទេរសិទ្ធិគឺ "អចិន្រ្តៃយ៍" ប្រសិនបើវាបញ្ជាក់ថា ភ្នាក់ងាររបស់អ្នកអាច​ប្រើ​វា​បាន ទោះបីជាអ្នកធ្លាក់ខ្លួនឈឺ ឬរងរបួស ហើយមិនអាចធ្វើការសម្រេចចិត្ត​ដោយ​ខ្លួនឯងបានក៏ដោយ។

អ្នកគួរតែចុះហត្ថលេខាលើទម្រង់បែបបទលិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍របស់អ្នកនៅចំពោះមុខសារការី។ បើអ្នកមិនអាចស្វែងរកសារការីបានទេ អ្នកអាចចុះហត្ថលេខានៅចំពោះ​មុខ​សាក្សី "មិនពាក់ព័ន្ធ" ពីរនាក់ជំនួសវិញបាន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាក់ដោយសារការីត្រូវបានពេញចិត្តជាង ជាពិ​សេ​សសម្រាប់លិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍សម្រាប់ហិរញ្ញវត្ថុ។

បន្ទាប់ពីអ្នកចុះហត្ថលេខាលើទម្រង់បែបបទរបស់អ្នកហើយ សូមបង្កើតច្បាប់​ចម្លង 2 ច្បាប់។ ផ្តល់ទម្រង់បែបបទច្បាប់ដើមដល់ភ្នាក់ងាររបស់អ្នក និងផ្តល់ច្បាប់ចម្លង​មួយ​ច្បាប់ទៅភ្នាក់ងារជំនួសរបស់អ្នក ហើយរក្សាច្បាប់ចម្លងទីពីរសម្រាប់ខ្លួនអ្នក។

បាន។ អ្នកអាចលុបចោល (អ្នកអាចដកហូត) លិខិតផ្ទេរសិទ្ធិ​របស់​អ្នក​ពេលណាក៏បានដោយផ្ដល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភ្នាក់ងាររបស់អ្នក។

បន្ទាប់ពីអ្នកដកហូតលិខិតផ្ទេរសិទ្ធិចាស់របស់អ្នកហើយ អ្នកអាចចុះហត្ថលេ​ខា​លើ​ទម្រង់បែបបទលិខិតផ្ទេរសិទ្ធិថ្មីដើម្បីជ្រើសរើសភ្នាក់ងារផ្សេងទៀតបាន។ នៅក្នុងទម្រង់បែបបទលិខិតផ្ទេរសិទ្ធិថ្មីរបស់អ្នក ត្រូវប្រាកដថាវាសរសេរ​ថា​ទ​ម្រ​ង់បែបបទលិខិតផ្ទេរសិទ្ធិមុនទាំងអស់ត្រូវបានដកហូត។

ពេលខ្លះធនាគារ ឬអាជីវកម្មផ្សេងទៀតនឹងប្រាប់ភ្នាក់ងាររបស់អ្នកថា ពួក​គេ​នឹងមិនទទួលយកទម្រង់បែបបទលិខិតផ្ទេរសិទ្ធិរបស់អ្នកទេ។ មានមូលហេតុទូទៅ 2 យ៉ាងដែលវាអាចកើតឡើង៖

ទម្រង់បែបដែលមិនបានបញ្ជាក់ដោយសារការី។ ច្បាប់រដ្ឋ Washington ចែងថាទម្រង់បែបបទលិខិតផ្ទេរសិទ្ធិ​របស់អ្នកមាន​សុព​លភាពនៅពេលអ្នកចុះហត្ថលេខាវានៅចំពោះមុខសារការី ​នៅ​ចំពោះមុខសាក្សីមិនពាក់ព័ន្ធចំនួនពីរនាក់។ ប៉ុន្តែធនាគារមួយចំនួន ឬអាជីវកម្មផ្សេងទៀតទទូចថាលិខិតនេះ​ត្រូវ​តែបញ្ជាក់ដោយសារការី។ អ្នកអាចចុះហត្ថលេខាលើទម្រង់បែបថ្មីនៅចំពោះមុខសារការីបាន។ ប៉ុន្តែភ្នាក់ងាររបស់អ្នកក៏អាចសុំនិយាយទៅកាន់ផ្នែកកិច្ចការផ្លូវច្បាប់របស់ពួកគេ ហើយបង្ហាញ​ច្បាប់រដ្ឋ Washington ដែល​បានកែប្រែ (RCW) ត្រង់មាត្រាទី 11.125.050ផងដែរ។ ប្រសិនបើទម្រង់បែបបទរបស់អ្នកត្រូវបានសាក្សីមិនពាក់ព័ន្ធចំនួនពីររូបឃើញយ៉ាងត្រឹមត្រូវ ជំនួសឱ្យការត្រូវបានបញ្ជាក់ដោយសារការី ទម្រង់បែប​បទ​នេះ​នៅតែមានសុពលភាពក្រោមច្បាប់រដ្ឋ Washington។ ធនាគាររបស់អ្នកគួរតែទទួលយកវា។

មិនមែនជាទម្រង់បែបបទ "ត្រឹមត្រូវ" ទេ។ ទម្រង់បែបបទលិខិតផ្ទេរសិទ្ធិនៅលើទំព័រនេះមានសុពលភាពក្រោមច្បាប់រដ្ឋ Washington ប៉ុន្តែធនាគារ និងអាជីវកម្មផ្សេងទៀតចង់ឱ្យអ្នកប្រើទម្រង់​បែប​បទ​របស់ពួកគេ។ ប្រសិនបើធនាគារ ឬអាជីវកម្មផ្សេងទៀតនឹង​មិនទទួលយក​ទម្រង់បែបបទ​លិខិតផ្ទេរសិទ្ធិរបស់អ្នកទេ ភ្នាក់ងាររបស់អ្នកអាចស្នើសុំឱ្យទាក់ទងផ្នែក​កិច្ច​ការ​ផ្លូវច្បាប់របស់ពួកគេ ហើយបង្ហាញមាត្រាទី RCW 11.125.050 និង RCW 11.125.200(3)(a)

ភ្នាក់ងារអាចត្រូវបានស្នើសុំឱ្យមានការបញ្ជាក់។ ធនាគារអាចនិយាយថា ពួកគេនឹងទទួលយកលិខិតផ្ទេរសិទ្ធិបានលុះត្រា​តែ​ភ្នា​ក់ងារចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ "បញ្ជាក់" ដែលបញ្ជាក់ថាទម្រង់បែប​បទ​លិខិតផ្ទេរសិទ្ធិមានសុពលភាព។ នេះស្របច្បាប់។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើធនាគារចង់បានសេចក្ដីថ្លែងការណ៍​បញ្ជាក់​មួយ​ ពួ​ក​គេត្រូវតែស្នើសុំវាក្នុងរយៈពេល 7 ថ្ងៃនៃថ្ងៃដែលអ្នកផ្តល់ឱ្យពួកគេនូវទ​ម្រង់​បែបបទលិខិតផ្ទេរសិទ្ធិ។ មានតែភ្នាក់ងារប៉ុណ្ណោះដែលត្រូវចុះហត្ថលេខាលើសេចក្តីថ្លែងការបញ្ជាក់។

 ព្យាយាមទទួលបានជំនួយផ្នែកច្បាប់ ប្រសិនបើធនាគារ ឬស្ថាប័នណាមួយ​បដិ​សេធទម្រង់បែបបទរបស់អ្នក ឬតម្រូវឱ្យអ្នកប្រើទម្រង់បែបបទរបស់ពួកគេ។